កងទ័ពមួកខៀវកម្ពុជា ជិត៣០០នាក់ បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ

FN ៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ចំនួន ២៩៨នាក់ ក្នុងនោះមានស្ត្រីនា២៥នាក់ ដែលជាកងទ័ពទី៧របស់កម្ពុជា នៅប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដោយជោគជ័យ។ ពិធីទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ត្រូវបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។ បន្ថែមពីនេះ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងកម្លាំងទាំងអស់ ត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល២១ថ្ងៃ នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ បន្ថែមទៀត ដើម្បីធានាឱ្យបានថាគ្មានកងទ័ពមួកខៀវណាម្នាក់វិជ្ជមានជំងឺកូវីដ១៩ ក្រោយបញ្ចប់បេសកកម្ម ដើម្បីមាតុភូមិ។ បន្ទាប់ពី១៤ថ្ងៃ កម្លាំងទាំងអស់នឹងត្រូវពិនិត្យសំណាកទាំង២លើក បញ្ជាក់ថាលទ្ធផលអវិជ្ជមាន កម្លាំងទាំងអស់នឹងត្រូវធ្វើតេស្តរកមេរោគគ្រុនចាញ់ មុននឹងអនុញ្ញាតឱ្យឈប់សម្រាកច្បាប់នៅតាមគេហដ្ឋានរៀងៗខ្លួន។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ … Continue reading កងទ័ពមួកខៀវកម្ពុជា ជិត៣០០នាក់ បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ